រដ្ឋបាលខេត្តបន្ទាយមានជ័យ

Banteaymeanchey Administration
ស្វែងរក

ប្រវត្តិខេត្តបន្ទាយមានជ័យ

  • 9.6ពាន់
  • ដោយ Admin

១. សាវតា

ឈ្មោះ​បន្ទាយមានជ័យ មកពី​ការ​សម្គាល់​បន្ទាយ​នៃ​កងទ័ព​អំឡុង​ទសវត្សរ៍​ទី​៨០ បូក​មានជ័យ មានន័យថា ឈ្នះ​ឬ​ជោគជ័យ​។ គឺ​ជោគជ័យ​តាំងពី​យុទ្ធនាការ​រដូវក្តៅ​ឆ្នាំ​១៩៨៤-៨៥ មក ទើប​រដ្ឋអំណាច​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា បង្កើត​ខេត្តបន្ទាយមានជ័យ​ជា​ខេត្ត​ទី​២២ ក្នុង​ឆ្នាំ​១៩៨៧ និង​សម្ពោធ​ដំណើរការ​ឆ្នាំ​១៩៨៨​។​

ការបង្កើត​ខេត្ត ភូមិសាស្ត្រ រដ្ឋបាល​និង​ពលរដ្ឋ៖

​ខេត្តបន្ទាយមានជ័យ​ បង្កើតឡើង​ដោយ​អនុ​ក្រឹត្យច្បាប់​លេខ​៣២ ក្រ​.​ច ចុះ​ថ្ងៃទី​២៣​ ខែមករា ​ឆ្នាំ​១៩៨៧ របស់​ក្រុមប្រឹក្សារដ្ឋ និង​កំណត់​ព្រំប្រទល់​ខេត្ត ដោយ​អនុក្រឹត្យ​លេខ​ ១០​ អនក្រ ​ចុះ​ថ្ងៃទី​៤​ ខែមេសា​ ឆ្នាំ​១៩៨៧ របស់​ក្រុមប្រឹក្សារដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​។

​​ខេត្ត​នេះ ត្រូវ​ប្រកាស​ឲ្យ​ដំណើរការ​ការងារ (​សម្ពោធ​ខេត្ត​) ជា​ផ្លូវការ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៨៨ ក្រោម​អធិបតី​លោក ប៊ូ ថង អនុប្រធាន​ក្រុមប្រឹក្សារដ្ឋមន្ត្រី​។ ខេត្ត​នេះ ត្រូវ​បំបែក​ពី​អតីត​ ៥​ស្រុក​ខាងជើង​ខេត្តបាត់ដំបង មុន​ឆ្នាំ​១៩៨៨ បូក​ស្រុក​បន្ទាយ​អម្ពិល នៃ​អតីត​ខេត្តសៀមរាប​-​ឧ​ត្ត​រ​មានជ័យ​។​

​ខេត្ត​នេះមាន​ចម្ងាយ​ ៣៥៩​គម ភាគ​ពាយ័ព្យ​រាជធានី​ភ្នំពេញ​។ មាន​ព្រំប្រទល់​ខាងកើត​ជាប់​នឹង​ខេត្តសៀមរាប ខាងលិច​ជាប់​នឹង​ប្រទេស​ថៃ ខាងជើង​ជាប់​នឹង​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ជាប់​នឹង​ប្រទេស​ថៃ​ ខាងត្បូង​ជាប់​នឹង​ខេត្តបាត់ដំបង​។ ព្រំប្រទល់​ជាប់​នឹង​ប្រទេស​ថៃ ប្រវែង​១៥៣​គម ដែលមាន​ស្រុក​ម៉ាឡៃ ក្រុង​ប៉ោយប៉ែត ស្រុក​អូរជ្រៅ ស្រុក​ស្វាយចេក ស្រុក​ថ្មពួក​។​

​ភូមិសាស្ត្រ​ការគ្រប់គ្រង​រដ្ឋបាល ខេត្ត​មាន​ផ្ទៃ​សរុប ៦៦៧៩​គីឡូម៉ែត្រ​ក្រឡា​។ រដ្ឋបាលខេត្ត​ចែកជា​២​ក្រុង គឺ​ក្រុង​សិរីសោភ័ណ​និង​​ក្រុង​ប៉ោយប៉ែត​ និង​៧​ស្រុក គឺស្រុកមង្គល​បូរី ព្រះនេត្រព្រះ ភ្នំស្រុក អូរជ្រៅ ស្វាយចេក ថ្មពួក​និង​ម៉ាឡៃ។​ ក្រុង-ស្រុកទាំង ៩ ចែកចេញ​ជា ១០​សង្កាត់ ​និង ​៥៥​ឃុំ។​

​គិត​ចាប់តាំងពី​ដំណើរការ​រដ្ឋបាលខេត្ត​ពីថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​១៩៨៨ មក ខេត្តបន្ទាយមានជ័យ មាន​ថ្នាក់ដឹកនាំ​ (​ប្រធាន​គណៈកម្មាធិការ​ប្រជាជន​, អភិបាលខេត្ត​) ចំនួន​១១​រូប​ហើយ ដែល​រួមមាន ១- សម​មិត្ត អ៊ិត លឿ (១៩៨៨-១៩៩២) ២- លោក ម៉ោញ កុសល (១៩៩២-១៩៩៤) ៣- លោក ដូង ខែម (១៩៩៤-១៩៩៩) ៤- លោក ថាច់ ឃ​ន (១៩៩៩-២០០៤) ៥- លោក ហេង ចាន់ថា (២០០៤- ២០០៦) ៦- លោក អន ស៊ុ (២០០៦-២០០៨) ៧- លោក អ៊ុង អឿន (២០០៨- ២០១៣) ៨- លោក ទ្រី ណារិន (២០១៣) ៩- លោក គោ​ស៊ុ សារឿ​ត (២០៣-២០១៦) ១០- លោក សួន បវរ (២០១៦-២០១៩) និង ១១-​លោក អ៊ុ រាត្រី (២០១៩- បច្ចុប្បន្ន​)៕

២. ថ្នាក់ដឹកនាំ និងឥស្សរជនជាន់ខ្ពស់ ចាប៉ពីបង្កើតខេត្តដល់បច្ចុប្បន្

-​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឯកឧត្តម អ៊ិត លឿ (១៩៨៨-១៩៩២)

-ឯកឧត្តម ម៉ោង កុសល (១៩៩២-១៩៩៤)

-ឯកឧត្តម ដួង ខែម (១៩៩៤-១៩៩៨)

-ឯកឧត្តម ថាច់ ឃន (១៩៩៩-២០០៤)

-ឯកឧត្តម ហេង ចន្ថា (២០០៤-២០០៦)

-ឯកឧត្តម អន ស៊ុំ (២០០៨-២០០៨)

-ឯកឧត្តម អ៊ុង អឿន (២០០៨-២០១៣)

-ឯកឧត្តម ទ្រី ណារិន (២០១៣)

-ឯកឧត្តម គោស៊ុំ សារឿត (២០១៣-២០១៦)

-ឯកឧត្តម សួន បវរ (២០១៦-២០១៩)

-ឯកឧត្តម អ៊ុំ រាត្រី (២០១៩-បច្ចុប្បន្ន)

-ឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ ឯកឧត្តម សួន បវរ អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ

-ឆ្នាំ២០១៩ ដល់បច្ចប្បន្ន ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ