ទិដ្ឋភាពទូទៅ
ខេត្តបន្ទាយមានជ័យ ជាខេត្តមួយក្នុងចំណោមរាជធានី ខេត្តទាំង២៥ទូទាំងប្រទេស មានចម្ងាយ៣៦០គ.ម ពីរាជធានីភ្នំពេញ ដែលមានព្រំប្រទល់ជាប់នឹងព្រះរាជាណាចក្រថៃឡង់ដ៏ប្រវែង១៥៣គ.ម មាន ខេត្តស្រះកែវ ចំនួន៤ស្រុកគឺស្រុកអារញ្ញប្រាថេត គោកធ្យូង តាបាយ៉ា និងស្រុកខ្លងហាត ខេត្តបុរីរ៉ាំ ចំនួន០១ស្រុកគឺ ស្រុក ឡាក់ហានសៃ។ មានផ្ទៃដីសរុប៦.៦៧៩គម២ ចែកចេញជាក្រុង២ ស្រុក៧ ឃុំ៥៥ សង្កាត់១២ ភូមិទទួល ស្គាល់ ដោយក្រសួងមហាផ្ទៃ៦៦៦ភូមិ មានចំនួនគ្រួសារសរុប១៩៨.៦០០ គ្រួសារ មនុស្សសរុប ៨០០.៣២៦នាក់ ក្នុងនោះស្រី៤១១.៩៣៦នាក់ ចំនួនប្រជាពលរដ្ឋអាយុ ១៨ឆ្នាំឡើងមាន ៥៣០ ៣០៩នាក់ ស្រី ២៦៥ ៥៩៥នាក់ ចំណាកស្រុកវិលមកស្រុកវិញ ៤៨១៤៩នាក់ ស្រី ២៥៧៧៥នាក់ មុខរបរសំខាន់នៃប្រជាពលរដ្ឋ៨៥%ជាកសិករ ១០%ជាអាជីវករ ពាណិជ្ជករ និង៥% ប្រកបមុខរបរផ្សេងៗ។