លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានប្រគល់ថវិកាចំនួន ៣០០$ ដល់ប្អូនប្រុស សម្រាប់ធ្វើរទេះគោយន្តបន្ថែមទ្វេដង ទុកសម្រាប់ដឹកសំរាម នៅតាមធុងសម្រាម ដែលលោកអភិបាលបានដាក់នៅតាមដងផ្លូវទីប្រជុំជន ចាប់ពីស្ពានអណ្តូងទឹក ឆ្ពោះទៅដល់ វិថីព្រឹទ្ធាចារ្យ សាយ ភូថង សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវជាតិ ត្រេកអរ និងចូលរួមសហការដោយក្តីរីករាយ។



