រដ្ឋបាលខេត្តបន្ទាយមានជ័យ

Banteaymeanchey Administration
ស្វែងរក

(សាកល្បង) កិច្ចប្រជុំស្តីពីការសិក្សាលទ្ធភាពកំណត់ព្រំតំបន់ការពារធម្មជាតិ និងដីប្រើប្រាស់របស់ប្រជាពលរដ្ឋ នៅឃុំជំនាប់ និងឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង

  • 1.4ពាន់
  • ដោយ Admin

ស្រុកថ្មបាំង ខេត្តកោះកុង៖ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក អ៊ុក សុតា នាយករងរដ្ឋបាលសាលាខេត្ត និង លោក អន សុធារិទ្ធ អភិបាលនៃគណៈអភិបាលស្រុកថ្មបាំង បានដឹកនាំកិច្ចប្រជុំស្តីពីការសិក្សាលទ្ធភាពកំណត់ព្រំតំបន់ការពារធម្មជាតិ និងដីប្រើប្រាស់របស់ប្រជាពលរដ្ឋ នៅឃុំជំនាប់ និងឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង ដែលមានសមាសភាពចូលរួមពី រដ្ឋបាលខេត្តកោះកុង រដ្ឋបាលស្រុកថ្មបាំង មន្ទីរបរិស្ថានខេត្តកោះកុង រដ្ឋបាលឃុំប្រឡាយ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ។

កិច្ចប្រជុំនេះមានគោលបំណងសិក្សាលទ្ធភាពពន្លឿនការស្នើសុំកំណត់បង្គោលព្រំដីតំបន់ការពារធម្មជាតិ និងដីប្រើប្រាស់របស់ប្រជាពលរដ្ឋ ដែលកន្លងមក ប្រជាពលរដ្ឋពុំអាចសាងសង់ និងធ្វើស្រែចម្ការបាន ដោយសារតែពុំបានដឹងអំពីដែនដែលស្ថិតក្រោមតំបន់ការពារធម្មជាតិ។ ម្យ៉ាងទៀត ការកំណត់ព្រំនេះ នឹងជួយកាត់បន្ថយការទន្រ្ទានកាប់ព្រៃយកដីធ្វើកម្មសិទ្ធិខុសច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព៕

អត្ថបទទាក់ទង