ផ្នែករដ្ឋបាលព្រៃឈើអណ្ដូងទឹក សហការជាមួយក្រុមការងារនាយកដ្ឋានសត្វព្រៃនិងជីវ:ចម្រុះ នៃរដ្ឋបាលព្រៃឈើ ថ្នាក់កណ្ដាល បានចុះពិនិត្យជាក់ស្ដែងទីតាំងស្នើសុំចិញ្ចឹម និងថែរក្សាសត្វត្រចៀកកាំ ជាលក្ខណៈគ្រួសារ នៅឃុំអណ្ដូងទឹក និងឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង សរុបបានចំនួន ១១ ទីតាំង។






