រដ្ឋបាលខេត្តបន្ទាយមានជ័យ

Banteaymeanchey Administration
ស្វែងរក

(សាកល្បង) ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ពន្យល់ពីការមិនប្រើថវិកាជាតិសង់ផ្លូវ ជំនួសដោយការខ្ចីបរទេស

  • 596
  • ដោយ Admin
https://www.facebook.com/199402103564922/posts/1310820939089694/

(ភ្នំពេញ)៖ នៅក្នុងប្រទេសកម្ពុជាប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពាន ត្រូវបានសាងសង់ឡើងថ្មី និងកែលំអថ្មីជាច្រើនខ្សែនាំឱ្យផ្លូវ និងស្ពានមានប្រទាក់ក្រឡាគ្នាពីខេត្តមួយទៅខេត្តមួយ ធ្វើឱ្យការធ្វើដំណើរកាន់តែងាយស្រួល។

តែការសាងសង់ផ្លូវ និងស្ពាន ក៏ដូចជាការស្តារឡើងវិញនូវផ្លូវទាំងនោះ ភាគច្រើនបំផុតគឺប្រើប្រាស់ប្រាក់កម្ចីពីបរទេស។ ដោយមើលឃើញផ្លូវ និងស្ពានភាគច្រើនបំផុតត្រូវសាងសង់ដោយប្រើប្រាស់ប្រាក់កម្ចីពីបរទេសនាំឱ្យមានការងឿងឆ្ងល់ថា តើកម្ពុជាគ្មានថវិកាសាងសង់ផ្លូវទេឬ ទើបចេះតែខ្ចីបុលគេរហូតបែបនេះ?

ដើម្បីបានជ្រាបច្បាស់ពីមូលហេតុដែលរាជរដ្ឋាភិបាលខ្ចីលុយបរទេសមកសាងសង់ផ្លូវ និងស្ពាននេះ សូមស្តាប់ការបញ្ជាក់របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

ប្រភព៖ Fresh News

អត្ថបទទាក់ទង